
ជារឿយៗការមានផ្ទៃពោះអាចជារឿងមិនបានគ្រោងទុក។
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងមានផ្ទៃពោះដោយមិនបានគ្រោងទុក ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ អាចជួយអ្នកជាមួយនឹងព័ត៌មានអំពីជម្រើសនៃការមានផ្ទៃពោះដែលមិនលម្អៀង ជាសម្ងាត់ និងឥតគិតថ្លៃ។
ដើម្បីពិភាក្សានិយាយជាមួយអ្នកវិជ្ជាជីវៈសុខាភិបាលណាម្នាក់របស់យើង សូមហៅទៅខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463 ចន្លោះម៉ោង 8.00 ព្រឹក – 8.00 យប់ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។
ដើម្បីនិយាយជាមួយនរណាម្នាក់ជាភាសារបស់អ្នក សូមទូរសព្ទទៅ Translating and Interpreting Service (TIS) តាមរយៈលេខ 131 450។ សូមស្នើឱ្យគេភ្ជាប់អ្នកទៅកាន់ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ។
ដើម្បីចូលទៅកាន់ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈសេវាកម្មបញ្ជូនបន្តថ្នាក់ជាតិ៖
សូមទូរសព្ទទៅលេខ 1300 555 727 សម្រាប់ការបញ្ជូនសំឡេងបន្ត
ទូរសព្ទទៅលេខ 133 677 សម្រាប់ Teletypewriter (TTY)
ផ្ញើសារជាអក្សរទៅកាន់ 0423 677 767 សម្រាប់ការបញ្ជូនសារ SMS បន្ត